ភ្នំពេញ: Huawei P9 កែប្រែសករាជថ្មី នៃកំពូលស្មាតហ្វូន តាមរយៈបច្ចេកវិទ្យាកាមេរ៉ាភ្លោះ Leica Huawei P9 ធ្លាប់បានធ្វើឲ្យពិភពលោកទាំងមូលកក្រើក រំជើបរំជួលម្តងរួចមកហើយ កាលពីថ្ងៃទី០៦ ខែមេសា ក្នុងការដាក់តាំងបង្ហាញ និងសម្ពោធជាផ្លូវការ នៅទីក្រុងឡុងដ៍ ប៉ុន្តែថ្មីៗនេះ Huawei P9 បានធ្វើឲ្យមានការំជើបរំជួលសារជាថ្មីម្តងទៀត ដោយមានការទន្ទឹងរង់ចាំ នូវវត្តមានរបស់ទូរស័ព្ទ មូឌែលថ្មីនេះ យ៉ាងអន្ទៈសារបំផុត អំពីសំណាក់អ្នកនិយមស្មាតហ្វូន នៅកម្ពុជា បន្ទាប់ពីលេចឮដំណឹងថា Huawei P9 និងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ។
ដើម្បីជាការឆ្លើយតប ទៅកាន់ការទន្ទឹងរង់ចាំនេះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំនូវកម្មវិធីដាក់សម្ពោធជាផ្លូវការ និងដំណើរការលក់ កំពូលស្មាតហ្វូន ជំនាន់ថ្មី ដែលត្រូវបានដឹងថា ជាស្មាតហ្វូនដំបូង ដែលមានបំពាក់នូវកាមេរ៉ា ដល់ទៅពីរ បច្ចេកវិទ្យាថ្មីស្រឡាង ជាសមិទ្ធិផលនៃការរួមសហការគ្នា ររវាងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica Camera AG ដែលកម្មវិធីដ៏មហស្ចារ្យនេះ ប្រព្រឹត្តិទៅនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប AEON Mall ឯណោះ។
ក្នុងកម្មវិធីសម្ភោធដ៏វិសេសនោះ ក៏មានការអញ្ជើញចូលរួមពីតារាបង្ហាញម៉ូតល្បីៗ លំដាប់កំពូល នៅកម្ពុជា ដែលមានឈ្មោះ បោះសម្លេង ក្រុមចម្រៀង Acoustic និងជាពិសេស កំពូលតារា ចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា មាស សុខ សោភា ឯកអគ្គរាជទូតសុច្ឆន្ទៈ អ្នកជំនាញថតរូបអាជីពល្បីៗ អ្នកគាំទ្រ (Fans) និងបណ្តាញអ្នកសារព័ត៌មាន ជាច្រើនរូប ដែលញាំងឲ្យកម្មវិធី មានសភាពអ៊ូអរខ្លាំង។ ជាពិសេស គឺវត្តមានរបស់ Huawei P9 និង ការបង្ហាញឲ្យកាន់តែច្បាស់ ពីសមត្ថភាពពិតគ្មានគូប្រៀប ក្នុងការថតរូបអាជីពរបស់កាមេរ៉ាភ្លោះលើ Huawei P9 ទៀតផង។
ថ្លែងក្នុងឱកាសបើកសម្ភោធ Huawei P9, Huawei P9 Plus & P9 Lite លោក Liu Ziyang ហៅ ជេ សុន ប្រធាន នាយកដ្ឋាន ឩបករណ៏ចល័តរបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា (Cambodia Huawei Mobile Device Department) បានឲ្យដឹងថា “ចំណុចលេចធ្លោរបំផុតរបស់ Huawei P9 គឺកាមេរ៉ាភ្លោះ ដែលមានសមត្ថភាពអាចផ្តិត យករូបភាព ពណ៌បានច្បាស់ល្អ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏អាចថតរូបសខ្មៅ បានយ៉ាងប្រសើរផងដែរ។” លោកបានបន្ថែមទៀតថា “Huawei P9 តម្រូវសម្រាប់អ្នកចូលចិត្តថតរូប និងអ្នកជំនាញថតរូបអាជីព ដោយសារតែកាមេរ៉ានីមួយៗរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានទំហំដល់ទៅ 12 មេហ្គាភិច សែល។” “ខ្ញុំធ្លាប់បានឮពីអ្នកជំនាញថតរូបអាជីព ភាគច្រើន និយាយពីអាថ៌កំបាំង នៃការថតរូបរបស់គាត់ គាត់បាននិយាយថា ពន្លឺ គឺជាធាតុផ្សំសំខាន់បំផុត នៅក្នុងការថតរូប។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមជម្រាបទៅដល់អ្នកជំនាញថតរូបទាំងអស់ថា ចំពោះ Huawei P9 ពន្លឺមិនមែនជាបញ្ហា ដែលគួរឲ្យព្រួយបារម្ភទៀតនោះទេ ដោយសារកាមេរ៉ាភ្លោះរបស់ Huawei P9 វាមានមុខងារចាប់យក រូបភាពដិតភ្លឺច្បាស់ ស្រទន់ ម៉ត់ រហ័ស បើទោះបីជាអ្នកស្ថិតក្នុងលក្ខខណ្ឌពន្លឺតិច រឺទីងងឹតយ៉ាងណាក៏ដោយ”។
កញ្ញាមាស សុខសោភា ឯកអគ្គរាជទូតសុច្ឆន្ទៈ ដែលមានវត្តមាន នៅក្នុងកម្មវិធីសម្ពោធនោះ បានឲ្យដឹងផងដែរថា “ខ្ញុំធា្លប់បានសាក កាមេរ៉ារបស់ P9 នេះកាលពីថ្ងៃទី៣០ ខែមេសា កន្លងមក ជាមួយក្រុមការងារ Huawei និងបងៗអ្នកសារព័ត៌មាន ឃើញថា រូបថតដែលផ្តិតយកដោយ កាមេរ៉ាភ្លោះ Huawei P9 ចេញមកម៉ត់ស្អាតមែនទែន ខ្ញុំមានអារម្មណ៍ ហាក់បីដូចជា ខ្ញុំកំពុងតែយកកាមេរ៉ាថតរូបអាជីព Leica មកថតអីចឹង។ ខ្ញុំចាំបានថា កាលហ្នឹង អ្វីដែលខ្ញុំភ្ញាក់ផ្អើលខ្លាំង គឺកាមេរ៉ាភ្លោះ។”
កញ្ញាមាស សុខសោភា បន្តថា “លើកទីមួយក្នុងជីវិតហើយ ដែលឃើញបច្ចេកវិទ្យាថ្មី ផលិតជាទូរស័ព្ទស្មាតហ្វូន មានកាមេរ៉ាភ្លោះអីចឹងនោះ ខ្ញុំសូមសសើរ Huawei ណាស់ ដែលអាចរកឃើញអ្វីដែលថ្មី ប្លែក មិនច្រំដែល គឺខុសពីស្មាតហ្វូនដទៃទៀត”។
យ៉ាងណាមិញ កម្មវិធីសម្ភោធជាផ្លូវការរបស់ទូរស័ព្ទម៉ូឌែល Huawei P9, Huawei P9 Plus Huawei P9 Lite បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការកោតសសើរខ្លាំង ពីសំណាក់អ្នកចូលរួមទាំងអស់ ហើយនៅក្នុងកម្មវិធី មានជាការបង្ហាញម៉ូត ដោយតារាល្បីៗស្រស់ស្អាត កាន់ជាមួយនឹងទូរស័ព្ទម៉ូឌែល Huawei P9 និងមានជាការដាក់ឱ្យសាកល្បង នូវសមត្ថភាព និងគុណភាពរបស់ទូរស័ព្ទ Huawei P9 កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ផងដែរ។
“បាទ ក្នុងនាមខ្ញុំបាទ ជាជាងថតរូបអាជីពមួយរូប ពិតជាចាប់អារម្មណ៏ខ្លាំង លើសមត្ថភាពដ៏កំពូល កាមេរ៉ាភ្លោះរបស់ P9 ដែលពុំធ្លាប់មានពីមុនមក លើស្មាតហ្វូនដទៃ” នេះបើតាមការបញ្ជាក់ពីលោក នារាយ៏ រាជសី នាយកគ្រប់គ្រងក្រុមហ៊ុនថតរូបម្នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ភោធ Huawei P9, Huawei P9 Plus & P9 Lite និយាយ និងបន្តថា “វាពិតជាអស្ចារ្យមែន”!
Huawei P9 នឹងដាក់ដំណើរការ លក់ជាផ្លូវការចាប់ពីថ្ងៃសម្ភោធនេះតទៅហើយ! នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ អ្នកប្រើប្រាស់ទាំងអស់ ដែលកំពុងតែទន្ទឹងរង់ចាំ ការមកដល់របស់ស្មាតហ្វូនត្រកូល P ហ្នឹង។ ក្នុងឱកាសនេះ ក្រុមហ៊ុន Huawei និងប្រកាសលក់ស្មាតហ្វូន P9 នៅក្នុងតម្លៃត្រឹមតែ 469$, P9 Plus មានតម្លៃត្រឹមតែ 680$ និង P9 Lite មានតម្លៃត្រឹមតែ 249$ ប៉ុណ្នោះ។ ជាពិសេស អតិថិជនអាចទទួលបានទូរស័ព្ទដ៏ស្រស់ស្អាត P9 តាមរយៈការទិញបង់រំលស់ពី Aeon ក្នុងអត្រាការប្រាក់ពិសេស សូមប្រញាប់ឡើង កុំឱ្យឱកាសនេះ កន្លងផុតទៅ។
ជាមួយនឹងលក្ខណៈពិសេសទាំងអស់ ដែល Hauwei P9 មាន ទូរស័ព្ទនេះ វាកាន់តែអស្ចារ្យទៅទៀត ជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart ទៀតផង។ Power + ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ផ្តល់ឱ្យអតិថិជនទាំងអស់ នូវអ្វីដែលពួកគេត្រូវការ – ទិន្នន័យ 1000MB, 250 នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ ការផ្ញើសារ គ្មានដែនកំណត់ និងការប្រើប្រាស់បណ្តាញសង្គម ដោយឥតកំណត់។ ពេលដែលអ្នកជាវទូរស័ព្ទ Huawei p9 អ្នកនឹងទទួលបាន ការប្រើប្រាស់គម្រោង Power + ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart + ឥតគិតលុយរហូតដល់ 4 សប្តាហ៍ ហើយក៏នឹងទទួលការរីករាយជាមួយ អ៊ិនធឺណិតល្បឿនលឿនបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ផងដែរ។ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ អតិថិជនដែលជាវ Huawei P9 ទាំងអស់ គ្រាន់តែដាក់បញ្ចូលស៊ីមថ្មី ឬស៊ីមមានស្រាប់របស់ពួកគេ ទៅក្នុងទូរស័ព្ទរួចចុច * 1010 # ដើម្បីទទួលយកកញ្ចប់ដ៏ពិសេសនេះ ហើយចុះឈ្មោះទៅក្នុងគម្រោង Power+ ដោយចុច *700* 100# ជាការស្រេច។ Smart ក៏ជាប្រតិបត្តិករទីមួយ ដែលនាំយកទូរស័ព្ទ Huawei P9 នេះ ចូលទៅក្នុងទីផ្សារកម្ពុជា ហើយលោកអ្នកអាចរក Huawei P9 បាននៅ Smart Shop ព្រះមុនីវង្ស នេរុហ៍ មជ្ឈមណ្ឌលភ្នំពេញ សូរិយា មជ្ឈមណ្ឌល TK Avenue សៀមរាប និងបាត់ដំបង។
អំពីក្រុមហ៊ុន Huawei Consumer BG :
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមាននៅក្នុងប្រទេសជាង 170 ហើយកំពុងត្រូវបានប្រើប្រាស់ មួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូន លក់ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ3 ក្នុងឆ្នាំ 2015 កន្លងមក។ ការិយាល័យ R&D ចំនួន 16 កន្លែង ត្រូវបានរៀបចំឡើងលើទឹកដី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services)។ល។ បណ្តាញរបស់ Huawei នៅជុំវិញសកលលោក ត្រូវបានបង្កើតឡើង អស់រយៈពេលជាង ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបង្អស់ ជូនអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក បានប្រើប្រាស់៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh
សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: https://instagram.com/huaweiconsumer
Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com
មតិយោបល់