ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កនិងម៉ូតូស្កុពីបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរ៉ឺម៉កបុកជាមួយម៉ូតូស្កុពី បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កដឹកសំរាម១គ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ។ ពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូស្កុពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JL-9586 បើកបរដោយស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ខាងណាជាអ្នកខុសនោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ ក៏មិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកខាងចរាចរណ៍ជើងគោក ចុះមកអន្តរាគមន៍នោះដែរ ។ ហើយ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារយើងខ្ញុំក៏មិនទាន់ដឹងថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណាដែរ ៕

មតិយោបល់