ព័ត៌មានកីឡា

Chelsea ត្រៀមបន្ថែមខ្សែប្រយុទ្ធមួយរូបទៀត

នៅខែមករាខាងមុខនេះ ក្រុមតោខៀវ Chelsea បានសម្លឹងឃើញខ្សែប្រយុទ្ធមួយរូបទៀតហើយ ដើម្បីយកមកចាប់ដៃគូជាមួយខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ។

នេះគឺជាការត្រៀមពង្រឹងកម្លាំងថ្មី បន្ថែមក្នុងនាមជាក្រុមការ​ពារជើងឯក ដែល Chelsea បានផ្តោតយ៉ាងខ្លាំងទៅលើ តំបន់ប្រយុទ្ធរបស់ពួកគេ។ ជាក់ស្តែងណាស់ បើតាមការចុះ​ផ្សាយរបស់ Daily Miror បានឲ្យដឹងថា ក្នុងទីផ្សារដោះដូរ​កីឡាករខែមករា ខាងមុខនេះ ក្រុមតោខៀវ Chelsea បានចាប់អារម្មណ៍ក្នុងការទិញយក ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម Dortmund ។

ជាការពិតណាស់ Aubameyang ថ្វីបើរដូវកាលនេះ មិនទាន់ជួយឲ្យ Dortmund ឈរកំពូលតារាង និងធ្លាក់ចេញ ពីក្របខ័ណ្ឌ UEFA Champion League ក៍ដោយ តែខ្សែប្រយុទ្ធរូបនេះ នៅតែជាកីឡាករដែលតែងតែរកគ្រាបបាល់ ឲ្យក្រុម Dortmund ដដែល។ យ៉ាងណាវិញ សម្រាប់លោក Antonio Conte បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ Aubameyang លោកជឿជក់ថា ប្រសិនបើខ្សែប្រយុទ្ធរូប​នេះ មកកាន់ Chelsea នោះ នោះ Aubameyang ច្បាស់ណាស់ នឹងក្លាយជាដៃគូយ៉ាងល្អ ជាមួយនឹង Alvaro Morata ។

ម្យ៉ាងវិញទៀតនោះ នៅ Chelsea បច្ចុប្បន្ននេះ ខ្សែប្រយទ្ធចំ មានតែ២ រូបប៉ុណ្ណោះ គឺ Alvaro Morata និង Batzuayi ខណ: Hazard និង Pedro មិនមែនជាខ្សែប្រយុទ្ធចំឡើយ។ ហេតុនេះហើយ ការនាំយក Aubameyang មកកាន់ Chelsea នោះ នឹងអាចធ្វើឲ្យលំនឹងតំបន់ប្រយុទ្ធ របស់ក្លិបការពារជើងឯក Premier League រដូវកាលមុននេះ មានភាពរឹងមាំជាងមុន។ ដូច្នេះ ក្រុមតោខៀវ Chelsea នឹងព្យាយាម ទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ឲ្យបាននៅខែមករាខាងមុខនេះ។

មតិយោបល់