ខ្សែប្រយុទ្ធបារាំង Antonie Griezmann បានប្រាប់មូលហេតុមួយដែលរូបគេ មិនបានផ្លាស់មកកាន់ក្រុមកាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០១៣ កន្លងមក ក្នុងពេលដែលរូបគេនៅជាកីឡាកររបស់ក្រុម Real Sicieded នៅឡើយ។
បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ខ្សប្រយុទ្ធដ៍ឆ្នើម Antonie Griezmannជិតបានផ្លាស់មកកាន់ក្រុមកាំភ្លើងធំ Arsenal ទៅហើយ កាលពីឆ្នាំ ២០១៣ កន្លងមក តែកីឡាកររូបនេះ បែរជាមិនបានមកវិញ។ ជាក់ស្តែងណាស់ កាលពីឆ្នាំ ២០១៣ Griezmann បានជួយឲ្យ Real Socieded ឡើងលេងនៅ Champion League ជាហេតុធ្វើឲ្យរូបគេ ចាប់ផ្តើមមានប្រជាប្រិយភាពឡើង។ យ៉ាងណាវិញនោះ ក្នុងពេលដោះដូរកីឡាករ នារដូវក្តៅឆ្នាំនោះ ក្រុមកាំភ្លើងធំ Arsenal បានទាក់ទងចង់បានកីឡាកររូបនេះ តាមរយៈភ្នាក់ងាររបស់គេ លោក Eric Olhats ។
គ្រាន់តែទទួលដំណឹងនេះភ្លាម Griezmann មានការសប្បាយចិត្តយ៉ាងខ្លាំង ដែលរូបគេអាចនឹងផ្លាស់មកលេងឲ្យក្លិបធំនៅអង់គ្លេសបាន ដែលជាក្តីស្រម៉ៃរបស់រូបគេនោះ។ ម្យ៉ាងវិញទៀត Griezmann បានធ្វើការរង់ចាំយ៉ាងអន្ទះសារ ក្នុងការផ្ទេរទៅនេះ ដោយចាំនោះចាំ តែមិនទាន់ទទួលបានការដោះដូរពិតនៅឡើយ។ អ្វីដែលជាការខកចិត្តដ៍ធំបំផុតរបស់ Griezmann នោះ នៅប៉ុន្មានម៉ោងមុនបិទទីផ្សារដោះដូរកីឡាករ ខ្សែប្រយុទ្ធបារាំងរូបនេះ បានទទួលដំណឹងថា ក្រុមកាំភ្លើងធំ Arsenal មិនបានទិញយករូបគេវិញ ។
ក្រោយមកទៀត នៅខែមករាឆ្នាំ ២០១៤ Griezmann បានទទួលដំណឹងម្តងទៀត ពីការចាប់អារម្មណ៍របស់ក្រុម Arsenal ម្តងទៀត តាមរយៈភ្នាក់ងាររបស់លោក Eric Olhate ម្តងទៀត ក៍ប៉ុន្តែលើកនេះ Griezmann បាននិយាយថា ” បំភ្លេចវាចោលទៅ ព្រោះខ្ញុំធ្លាប់ទទួលការខកចិត្តម្តងរួចហើយ ” ។ ដូច្នេះហើយ ក្នុងឆ្នាំ ២០១៤នេះ ខ្សែប្រយុទ្ធ Antonie Griezmann បានយល់ព្រមផ្លាស់មកកាន់ក្រុម Atletico Madrid វិញ។



មតិយោបល់