ព័ត៌មានជាតិ

Update៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៦ខ្នងអស់ទាំងស្រុង នៅក្រុងសៀមរាប!

សៀមរាប: លោវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
ស្ថិតនៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះដូចខាងក្រោម ទី១ឈ្មោះ ហ៊ុង សន ភេទស្រី អាយុ៦១ឆ្នាំ(ឆេះទាំងស្រុង)
ទី២ឈ្មោះ ដួង ក្រក ភេទប្រុស អាយុ៥៥ឆ្នាំ(ឆេះទាំងស្រុង) ទី៣ឈ្មោះ អ៊ឹម ធី ភេទប្រុស អាយុ៤៥ឆ្នាំ(ឆេះទាំងស្រុង)
ទី៤ឈ្មោះ ដែក ប្រួន ភេទស្រី អាយុ៦០ឆ្នាំ(ឆេះទាំងស្រុង) ទី៥ឈ្មោះ ឌុយ នីមូល ភេទប្រុស អាយុ៤២ឆ្នាំ(ឆេះទាំងស្រុង) ទី៦ឈ្មោះ ឃួន គាត ភេទប្រុស អាយុ៥៥ឆ្នាំ(ឆេះមួយចំហៀង) ហើយផ្ទះដែលរងការខូចខាត ខាងលើនេះមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារ។

ប្រភពដដែល បានបន្តថា មូលហេតុដែលបង្កឲ្យអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង តែចំពោះករណីខាងលើនេះ មិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចជំនាញបានចុះទៅធ្វើអន្តរាគមភ្លាមៗដល់កន្លែងកើតហេតុ ព្រមទាំងនាំយករថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ក្នុងការបាញ់ពន្លត់អគ្គិភ័យឆាបឆេះខាងលើនេះផងដែរ៕
//youtu.be/pGO85qTA39Q

មតិយោបល់