កំពតៈ អតីតជាសមត្ថកិច្ចនៃខេត្តកំពត មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សី ស្រុកខាងលិចនៃស្រុកកំពង់ត្រាច រួមនិងបក្ខពួក៥នាក់ទៀត ត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកាលពីរសៀលថ្ងៃទី២១ ខែមករា ម្សិលមិញ នៅភូមិលក ឃុប្ញស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សាន់ ឌី ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ ឡឹក សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ អតីតជានាយប៉ុស្តិ៍ ៣.ឈ្មោះ តាន់ លាង ភេទប្រុស អាយុ២៩ឆ្នាំ ៤.ឈ្មោះ សាន ឌៀង ភេទប្រុស អាយុ១៩ឆ្នាំ ៥.ឈ្មោះ ឡាន វណ្ណារឹទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ និង៦.ឈ្មោះ សាន ដុំ ភេទប្រុស អាយុ ៣៣ឆ្នាំ (អ្នកទាំង៦ រស់នៅភូមិ-ឃុំខាងលើ)។ ចំណែកវត្ថុតាងដកហូតបានគ្រឿងញៀន១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា អតីតនាយប៉ុស្តិ៍រូបនេះ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌការងារ មុនពេលឃាត់ខ្លួននេះ ដោយសារមិនមកបំពេញភារកិច្ចរបស់ខ្លួន៕






មតិយោបល់