ព័ត៌មានជាតិ

ថ្លើមធំ! ចូលលួចទ្រពសម្បត្តិគេក្នុងផ្ទះ ម្ចាស់គេទាន់ ថាមករកពួកម៉ាក!..

ភ្នំពេញ: ជនសង្ស័យ២នាក់បានលួចចូលក្នុងបរិវេណផ្ទះជួលរបស់ប្រជាពលរដ្ឋតែចៃដន្យ ត្រូវម្ចាស់ទាន់ចាប់ក្របួចបានម្នាក់នាំយកទៅសាកសួរនៅនគរបាលតែម្តង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិ ចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្រ្តីម្នាក់ដែលជាម្ចាស់ផ្ទះដែលមានឈ្មោះ ឡាង វិមាន អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចូលទៅក្នុងបរិវេណផ្ទះជួលរបស់គាត់ រួចហើយដើរគោះទ្វារបន្ទប់ដែលគេចាក់សោទុក ខណ:ដែលកំពុងធ្វើសកម្មភាព ស្រាប់តែស្រ្តីខាងលើមកទាន់ (ម្ចាស់ផ្ទះ)មានការសង្ស័យក៏បានសួរទៅជនសង្ស័យពេលនោះជនសង្ស័យបានឆ្លើយថាមករកពួកម៉ាក តែម្ចាស់កាន់តែសង្ស័យដោយដើគោះទ្វារគ្រប់បន្ទប់ ទើបឲ្យខលទៅពួកម៉ាកដែលមករកនោះតែមិនស្គាល់លេខកាន់តែសង្ស័យខ្លាំងទៅៗក៏ហៅមកសួរនាំ ស្រាប់តែជនសង្ស័យទាំង២ប្រឹងរត់គេចក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋក៏នាំគ្នាដេញចាប់បានម្នាក់ដែលមាន ឈ្មោះ ផូ ខ្មៅ ហៅ អាញ៉ាញ់ អាយុ ២៩ឆ្នាំ ស្នាក់នៅ ផ្តុំផ្សារព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឃុំ បឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។

ហើយម្នាក់ទៀតដែលជាដៃគូនោះបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីចាប់ខ្លួនបានភ្លាមៗម្ចាស់ផ្ទះហើយនិងប្រជាការពារភូមិ បាននាំជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់