ព័ត៌មានជាតិ

គីម ជុង​អ៊ុន​ប្រហារជីវិត​រដ្ឋមន្ដ្រី សន្ដិសុខ​សាធារណៈ​ (Video Inside)

សារព័ត៌មាន​Mirror​បាន​ផ្សព្វផ្សាយ កាល​ពី​ថ្មីៗ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​បាន​បញ្ជា​ឱ្យ​ប្រហា​រ ជីវិត​រដ្ឋមន្ដ្រី​សន្ដិសុខ​សាធារណៈ​កូរ៉េ ខាងជើង​ដោយ​ដុត​នឹង​ភ្លើង ដោយសារ តែ​រដ្ឋ​មន្ដ្រី​រូប​នេះ​បាន​ជាប់​ទាក់ទង​ជាមួយ លោក​ចាង ស៊ុង​ទិច ឪពុកមា​ថ្លៃ​របស់ មេដឹកនាំ​គីម ជុង​អ៊ុន​ដែល​បាន​រៀប គម្រោងការ​ក្បត់​ហើយ​ដែល​ត្រូវ​ផ្ដន្ទា ទោស​ដោយ​ប្រហារជីវិត​នោះ ។
kim_2701423b
​ប្រភព​ដដែល​បន្ដ​ទៀត​ថា ចាប់​តាំង ពី​ឡើង​ស្នង​តំណែង​ឪពុក​ដែល​ស្លាប់​ទៅ កាលពី​ជាង​៣​ឆ្នាំមុន លោក​គីម ជុង​អ៊ុន បាន​កាត់ទោស​ប្រហារជីវិត​យ៉ាងហោច ណាស់​១២​នាក់ ដោយសារ​តែ​អ្នក​ទាំង នោះ​ត្រូវ​លោក​គីម ជុង​អ៊ុន​យល់ឃើញ ថា គំរាមកំហែង​គ្រួសារ​ត្រកូល​គីម ឬ ជា​អ្នក​មាន​ផែនការ​ក្បត់​ជាដើម ។​

​ការផ្សាយ​របស់​Mirror បាន​បន្ដ​ទៀត ថា លោក O Sang-hon អនុប្រធាន​សន្ដិ សុខ​សាធារណៈ​កូរ៉េខាងជើង​ត្រូវ​បញ្ជា​ពី លោក​គីម ជុង​អ៊ុន​ឱ្យ​នាំ​ទៅ​ប្រហារជីវិត ដោយ​ដុត​នឹង​ភ្លើង ហើយ​បន្ទាប់​ពី​ការ ស្លាប់ សាកសព​មន្ដ្រី​រូប​នេះ​ត្រូវ​យក​ទៅ ឱ្យធ្វើ​ជា​ចំណី​សត្វ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់