ព័ត៌មានកីឡា

គ្រូបង្វឹកថ្មី Shanghai SIPG លាលែងពីតំណែង អាចត្រលប់ទៅ Premier League វិញ

លោក Andre Villas-Boas ដែលជាគ្រូបង្វឹកថ្មីបានប្រកាសចាកចេញពីក្រុម Shanghai SIPG និងចង់សម្រាកពីបាល់ទាត់មួយរយៈ នេះបើតាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយ The Telegraph កាលពីថ្ងៃពុធ ម្សិលមិញ។

ប្រភពខាងលើបាននិយាយថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចនឹងត្រូវត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញក្នុងនាមជាអ្នកចាត់ការថ្មីរបស់ Everton ប៉ុន្តែគាត់បាននិយាយថាគាត់មិនមានបំណងនឹងធ្វើការនៅអង់គ្លេសទៀតទេ។ ម្យ៉ាងវិញទៀតលោក Villas-Boas ត្រូវបានគេផ្តល់ឱ្យនូវកិច្ចសន្យារយៈពេលមួយឆ្នាំប៉ុន្តែគាត់ដូចជាដឹកនាំមិនសូវបានល្អ។

បើទោះបីត្រូវបានបណ្តេញចេញដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំសម្បើម តែលោក Villas-Boas និងក្រុមរបស់លោកត្រូវបានចាកចេញដោយដៃទទេនៅចុងបញ្ចប់នៃរដូវកាលដែលមានការខកចិត្តនេះបន្ទាប់ពីការដឹកនាំបរាជ័យជាមួយគូប្រជែងក្នុងស្រុក Shenhua នៅវគ្គផ្តាច់ព្រ័ត្រ CFA ។

នៅក្រោមការគ្រប់គ្រងរបស់ Villas-Boas ក្រុម SIPG បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅក្នុងក្របខ័ណ្ឌ CSL តាមពីក្រោយ Guangzhou Evergrande ហើយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ AFC Champions League ៕

មតិយោបល់