ព័ត៌មានជាតិ

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឲ្យមានការកកស្ទះ​ និងបញ្ជៀសមិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅយប់ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងចុះជួយសម្រួលចរាចរណ៍​ ដើម្បីកុំឱ្យមានការកកស្ទះ​ និងបញ្ជៀសចរាចរណ៍មិនឲ្យឆ្លងកាត់ដោយសារទឹកជំនន់ នៅចំណុចផ្លូវ៥០ម+៦០ម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

មតិយោបល់