ភ្នំពេញៈ បញ្ហាគ្រឿងញៀនជាចំណុចក្តៅ សមត្ថកិច្ចបង្ក្រាបចាប់ជាហូរហែរ មិនថានូវច្រកល្ហកណានោះទេឲ្យតែនៅមានការជួញដូរ ប្រើប្រាស់នោះ កម្លាំងនគរបាលនៅតែបង្ក្រាបចាប់បានជាបន្តបន្ទាប់ ហើយដើម្បីបង្ការ ទប់ស្កាត់ បទល្មើសក្នុងមូលដ្ឋាន ហើយនៅវេលាម៉ោង១២និង៣០នាទីនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងនគរបាលចុះប្រតិបត្តិការចាប់ជនសង្ស័យបានម្នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់តូច លុយខ្មែរចំនួន៥០,០០០រៀល ,លុយដុល្លារក្លែងក្លាយចំនួន៧៥៥ដុល្លារ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យមានឈ្មោះ កុយ ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិ២សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានជំនាញអធិការដ្ឋានរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់