ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការបង្ហាញមុខ ជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធនឹង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងសម្ភារៈ ដូចជា ម៉ូតូ៤គ្រឿង,ទូរសព្ទ , សម្ភារៈប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតំហ្វេតាមីន (ICE) កាំបិត ពូថៅ ដែកឆាប ដែកចាក់ និង សម្ភារៈមួយចំនួនទៀត។

ដោយមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឃនៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទាំង៦ ក្នុងខេត្តធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន១៤នាក់។

ជាលទ្ធផល៖ ១.ក្រុងកំពង់ឆ្នាំង ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានម្នាក់។
២.ស្រុកកំពង់ត្រឡាច ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន២នាក់។
៣.ស្រុកសាមគ្គឺមានជ័យ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន២នាក់។
៤.ស្រុករលាប្អៀរ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន៤នាក់។
៥.ស្រុកបរិបូរណ៍ ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួន៤នាក់។
៦.ស្រុកទឹកផុស ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចំនួនម្នាក់៕

មតិយោបល់