ព័ត៌មានជាតិ

អាសូរណាស់! យុវជនមន្ត្រីអគ្គិសនីម្នាក់ ត្រូវចរន្តឆក់ស្លាប់ ខណៈពេលកំពុងបំពេញការងារ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ករណីយុវជនម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ស្ថិតនៅផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ឈិន សាវុធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមន្ត្រីអគ្គិសនី មានស្រុកកំណើត នៅស្រុកមាល័យ ខេត្តបន្ទាយមានជ័យ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ខណ:ពេលកំពុងបំពេញការងារ។

ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់