ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីអ៊ុតខោអាវលើពូក បង្កជាអគ្គិភ័យឆាបឆេះផ្ទះ

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ មួយកន្លែង កាលពីនៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថៃ្ងពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតតាមផ្លូវបេតុង ក្រុម២ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+ម្ចាស់ឈ្មោះ ឃុន រឹម ភេទប្រុស អាយុ ៧៩ឆ្នាំ (ជនជាតិខ្មែរ) មុខរបរ នៅផ្ទះ។
– មូលហេតុ៖ អ៊ុតខោអាវលើពូកបង្កជាអគ្គិភ័យ។
– ប្រភេទសំណង់: ថ្មបេតុង (ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ)។
– ខូចខាតសម្ភារ: ឆេះគ្រែឡេងចំនួន ១, ឆេះពូកគេងចំនួន ១ រួមទាំងឆេះសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់បន្តិចបន្តួច នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
– ស្លាប់ មនុស្ស : គ្មាន
– របួស មនុស្ស : គ្មាន
– រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

– ពន្លត់ចប់ : នៅវេលាម៉ោង ១៣:២០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់