ព័ត៌មានជាតិ

តើអ្នកម្តាយមានគភ៌ជិតគ្រប់ខែអាចបើកឡានបានឬទេ?

បើសឹនជាអ្នកម្តាយមានគភ៌ជិតគ្រប់ខែចាំបាច់ត្រូវតែបើកបររថយន្តមែនទែន តើអាចធ្វើបានឬទេ?
ការបើកបរយានយន្ត មិនបានធ្វើឲ្យកើតសភាវខុសប្រក្រតីអ្វីឡើយ បើសឹនជាមានភាពចាំបាច់មែនទែននោះ អ្នកម្តាយមានគភ៌ក៏អាចបើកឡានបានដែរ គ្រាន់តែត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានរៀបរយ រំកឹលកៅអីដើម្បីឲ្យជើងអាចជាន់ហ្គារ៏ និងហ្រ្វាំងបានស្រួល រួមទាំងបើកបរដោយភាពប្រុងប្រយ័ត្តខ្ពស់ និងមិនបើកលឿនហួសហេតុប៉ុណ្ណោះ ។

តែបើអ្នកម្តាយមានអារម្មណ៏ថារាងទើសៗ បើកដោយខ្លួនឯងមិនស្រួល លោកគ្រូពេទ្យសូមណែនាំឲ្យជិះរថយន្ត
តាក់ស៊ី ឬក៏រ៉ឺម៉កវិញប្រសើរជាង តែបើពីបាកមែនទែននោះ ពេលអាយុគភ៌បាន 36សប្តាហ៏ហើយ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញថា តើគួរសុំឈប់សំរាកពីការងារដើម្បីត្រៀមខ្លួនប្រសូតបុត្រឬទេ? ព្រោះបើអាយុគភ៌លើសពី ៣៧សប្តាហ៏មានន័យថា ផ្ទៃពោះគ្រប់អាយុហើយ ឪកាសក្នុងការឈឺពោះប្រសូតអាចនឹងកើតឡើងគ្រប់ពេល ។

 

មតិយោបល់