ភ្នំពេញៈ ទុស្សេខ្សែភ្លើងចេញផ្សែងហុយខ្មួលខ្មាញ់បណ្តាលឲ្យអ្នកធ្វើការនៅហ្គោសេវាបកប្រែនិងពលរដ្ឋនៅក្បែរភ័យស្លន់ស្លោរទាញបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ ទើបរលត់តែហាក់មិនអស់ចិត្តទាក់ទងរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ទើបអស់ការសង្ស័យ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវ១០៨ ផ្ទះលេខ៩៨B98Cភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាម្ចាស់ទីតាំខាងលើមានឈ្មោះ រៀ ចាន់សេរី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរហ្គោសេវាបកប្រែ។
សមត្ថកិច្ចឲ្យដឹងទៀតថាករណីផ្សែងខ្មួលខ្មាញ់នេះកើតឡើងបណ្តាលឲ្យអ្នកនៅធ្វើការនៅកន្លែងធ្វើការខាងលើភ័យស្លន់ស្លោរយកបំពង់ពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុអស់ជាច្រើនបំពង់ព្រមទាំងបំពង់ពន្លត់អគ្គិភ័យរបស់ប៉ុស្តិ៍វត្តភ្នំអស់២បំពង់ផងដែរ ទើបរលត់តែហាក់មិនប្រាកដ ទើបទាក់ទងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៀតមកបាញ់ឲ្យអស់ការសង្ស័យហើយផ្សែងក៏ឈប់ហុយភ្លាមៗផងដែរ។
អគ្គិភ័យខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីទុស្សេខ្សែភ្លើងហើយខូចខាតសម្ភារៈបន្ទប់ដេកគឺពិដាន៕
https://youtu.be/j-K4p7KbQP0
មតិយោបល់