ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីរថយន្តដឹកខ្សាច់លើសចំណុះ១គ្រឿង គ្មានស្លាកលេខ បណ្ដាលឲ្យផុងជាប់នៅលើផ្លូវ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះ គ្រាន់តែខូចខាតរថយន្តតិចតួចប៉ុណ្ណោះ ដោយភ្លាមៗផងដែរ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីស្ទូចរថយន្តមករក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។
កើតហេតុនៅវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។
សូមបញ្ជាក់៖ រថយន្តខាងលើ បានដឹកខ្សាច់ចូលក្រុងទាំងកណ្ដាលថ្ងៃ ហាក់បីដូចជាមិនខ្លាចអាជ្ញាធរទាល់តែសោះ៕





មតិយោបល់