ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តចំនួន៥គ្រឿង ក្នុងនោះរួមមាន រថយន្តសណ្តោងរម៉កស៊ីទែនស៊ីម៉ង់ត៍ ក្រុមហ៊ុន ខេស៊ីមេន មួយគ្រឿង និង៤គ្រឿងទៀតជាប្រភេទរថយន្តកុងតឺន័រ បានបុកគ្នាពេញទំហឹងជាបន្តបន្ទាប់ បណ្តាលឲ្យរថយន្តទាំង៥គ្រឿង ខ្ទេចយ៉ាងដំណំ តែសំណាងណាស់គ្មាននរណាម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅលើវិថីផែ ត្រង់ចំណុចកែងរ៉ា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីកើតហេតុហើយនោះ រថយន្តទាំង៥គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់