ព័ត៌មានជាតិ

ចាប់បានមុខសញ្ញាលួចម៉ូតូម្នាក់ ខណៈ២នាក់ទៀតកំពុងលាក់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោងប្រហែល៤ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាច់អណ្តែត សហការជាមួយប្រជាពលរដ្ឋ បានឃាត់ខ្លួនមុខសញ្ញា‌សង្ស័យពាក់ព័ន្ធ និងករណីលួចម៉ូតូ‌ ចំនួនម្នាក់ នៅចំនុចភូមិថ្មីទី១ ឃំុខ្សាច់អណ្តែត ស្រុកឆ្លូង។‌‌

ជនសង្ស័យ‌ឈ្មោះ វី វិត ភេទប្រុស‌ អាយុ២៥ឆ្នាំ‌ ជាតិខ្មែរ មានទីលំនៅភូមិកាំពី ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មំុ‌ និងបក្សពួកចំនួន២នាក់ទៀត ទី១.ឈ្មោះ ការា ភេទប្រុស ជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ទី២.ឈ្មោះ ចិន ភេទប្រុស ជាតិខ្មែរ មានទីលំនៅគីឡូម៉ែត្រ៣៥ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជិៈម៉ូតូដែលលួចរត់គេចខ្លួនបាត់។

ម៉ូតូដែលពាក់ពន្ធ័នោះ ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្នៅ‌ ស៊េរី‌ឆ្នាំ‌២០១៥ ផ្លាកលេខក្រចេះ 1B-3992 លេខតួ និងលេខម៉ាសីុនមិនចាំ ជាកម្មសិទ្ធិរបស់ឈ្នោះ ហេង សញ្ញា ភេទប្រុស‌ អាយុ៤១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃំុកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ និង កសាងសំុណុំរឿងទៅតាមនីតិវិធី៕

photo_2016-05-12_13-32-55

មតិយោបល់