ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រកិនអ្នកដេកតាមចិញ្ចើមផ្លូវស្លាប់ម្នាក់ នៅខណ្ឌដូនពេញ

(ភ្នំពេញ) :ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែត្រូវរថយន្តហាយឡែនឌឺ បើកមកកិនពេញទាំងកម្រោលខណ:កំពុងដេកលង់លក់កាលពីវេលាម៉ោង០២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ នៅចំណុចមុខវត្តសារ៉ាវ័ន្ត ផ្លូវលេខ១៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។សមត្ថកិច្ចបានដឹងថាស្ត្រីរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណ នោះទេមានអាយុប្រហែល៥០ឆ្នាំ មុខរបររើសអេសចាយ ស្នាក់នៅមិនពិតប្រាកដ។ចំណែករថយន្តបង្កម៉ាក់ហាយឡែនឌ័រពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ ២M ៧០៩៣ បើកបរដោយឈ្មោះ តាំង ហុង អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥អឺ២ ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យទៀតថានៅមុនពេលកើត ហេតុស្រ្តីរងគ្រោះបានទុករទេះអឹតចាយនៅចិញ្ចើមផ្លូវរួចដេកលង់លក់នៅក្បែរនោះស្រាប់តែដល់វេលាកើតហេតុក៏មានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ប្រហែលទើបចេញពីផឹកបានបោះពួយយ៉ាងលឿនពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុបានជ្រុលមកចិញ្ចើមផ្លូវទៅបុកកិនជនរងគ្រោះទាំងកម្រោលប៉ើងខ្ទាតរទេះអេតចាយ។ចំណែកជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងតែម្តង។ចំណែករថយន្តបង្កហេតុក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ភ្លាមៗរួចហើយហៅផ្នែកជំនាញចរាចរក្រុងចុះមកាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក។រីឯសពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេបានបញ្ជូនទៅធ្វើបុណ្យនៅវត្តសម្បូរមាស៕

   
    
   

មតិយោបល់