ព័ត៌មានជាតិ

សាហាវណាស់ នៅក្មេងសោះ! រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ជាមនុស្ស.គ មិនបានកាប់ជាច្រើនកាំបិតបំណងសម្លាប់បំបិទមាត់!

កំពត: លោកអធិការរងស្រុកទឹកឈូ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីឃាតកម្មគិតទុកមុន មួយបានកើតឡើង ដោយជនដៃដល់ ជាក្មេងអាយុទើបតែ១៤ឆ្នាំ បានប៉ុនប៉ងរំលោភក្មេងស្រី អាយុ១៤ឆ្នាំដូចគ្នា ដែលជាមនុស្ស.គនិងមានសតិមិនគ្រប់ តែមិនសម្រេច ក៏រត់ទៅយកកាំបិត មកកាប់ប្រហារបំណងសម្លាប់បំបិទមាត់ តែមិនស្លាប់របួសធ្ងន់ធ្ងរ សង្ស័យតែគ្មានសង្ឃឹម។

ករណីដ៏សាហាវនេះ កើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ខ អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ នៅភូមិខាងលើ ត្រូវបានជនដៃដល់ ឈ្មោះ អាន ដែន ហៅប៉ាវ ភេទប្រុស អាយុ១៤ឆ្នាំដូចគ្នា កាប់នឹងកាំបិត របួស៣កន្លែង កញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង ហើយក្រោយការប្រព្រឹត្តហើយនោះ ជនល្មើសបាន រត់ឡើងភ្នំនាងសេដាឱនក្នុងភូមិកើតហេតុ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ កំពុងព័ទ្ធនិងតាមរក។ ដោយឡែកជនរងគ្រោះ ពេលដឹកមកមន្ទីរពេទ្យកំពត ពេទ្យកំពត មិនហ៊ានព្យាបាល បានបញ្ជូនទៅភ្នំពេញទាំងយប់។ រហូតដល់ម៉ោង៨យប់ ថ្ងៃដដែល ទើបចាប់បានជនល្មើស នៅជើងភ្នំនេះ ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

តាមចម្លើតសារភាពថា ប៉ុនប៉ងរំលោភ ដោយនារីរងគ្រោះស្រែកមិនអាចរំលោភបាន ក៏បានទៅយកកាំបិត នៅផ្ទះឃ្លាតពីកន្លែងកើតហេតុ ប្រហែលជាង១០០ម៉ែត្រ កាប់ជនរងគ្រោះដើម្បីបំបិតមាត់តែម្តង៕

មតិយោបល់