ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចពីសំណាញ់ច្បាប់ដែល សមត្ថកិច្ចចាប់វាយខ្នោះយុវជនម្នាក់ ចូលប៉ុស្តិ៍

ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ និង៣០នាទី ព្រឹកនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្ម លួចម៉ូតូ ដោយកាច់បំបែកសោកម៉ូតូ រួចគេចខ្លួនបាត់ នៅចំណុចក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់។

ជនរងគ្រោះឈ្មោះ ពៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យឈ្មោះ ស៊ូ ភី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហម-ស គ្មានស្លាកលេខ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់