តាកែវៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានបង្កហិង្សា ទាញជំពាមបាញ់ និងវាយទៅលើប្អូនៗ២នាក់ទៀត បណ្តាលឲ្យរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ចំណុចភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ ផល ប៊ុនថេត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិខាងលើ បានយកជំពាម បាញ់ទៅលើឈ្មោះ ផល សុគា ជាប្អូនប្រុស អាយុ១២ឆ្នាំ បណ្តាលឲ្យបែកថ្ងាស និងវាយទៅលើឈ្មោះ ផល ប៊ុនរាជ ជាប្អូនប្រុសអាយុ១៨ឆ្នាំ បណ្តាលឲ្យពកថ្ងាសនិងរបួសដាច់ខ្នង ក៏ត្រូវបានក្រុកគ្រួសារប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕
មតិយោបល់