ព័ត៌មានជាតិ

ក្មេងស្រី​អភ័ព្វ​ជើង ៣ នឹង​ត្រូវ​វះ​គាត់​នៅ​ខែក្រោយ​

Ana Paula ជា​ក្មេងស្រី​អភ័ព្វ​មួយរូប​ដែល​កើតមាន​ជើង​រហូតដល់​ទៅ​៣ តែ​មិន​ដំណើរការ​ចំនួន ២ ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ទាំងអស់​កើតទុក្ខ​ជាខ្លាំង​។​

​ចាប់តាំងពី​ថ្ងៃ​កើត​រហូតមកដល់​ពេលនេះ នាង មាន​អាយុ ២២​ខែ ហើយ​ខែ​ក្រោយ​នេះ ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេល Shiners Hospitals for Chridren Los Angeles នឹង​ធ្វើការ​វះកាត់​យក​ជើង​ពីរ​ដែល​មិន​ដំណើរ​នោះ​ចេញ​។ យោងតាម​សំដី​របស់​លោក​វេជ្ជបណ្ឌិត​បានឲ្យដឹងថា នាង​មិន​ត្រឹមតែ​មាន​ជើង ៣​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​តម្រង​នោម ៣​ផងដែរ ហើយ​អ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺថា សក្កា​នុព​ល​នៃ​ការបន្ត​ពូជ​។​

​លោក​វេជ្ជបណ្ឌិត​កំពុងតែ​គិតថា គួរ​កាត់​ជើង​របស់ Ana ក្នុង​កម្រិត​ណា ប៉ុន្តែ​នាង​គឺ​នឹង​មិន​អាច​ដើរ​បាន​ដូចជា​មនុស្ស​ធម្មតា​ឯ​ទៃ​ឡើង តែ​ជា​ក្រុមការងារ​របស់​វេជ្ជបណ្ឌិត និង​សាស្ត្រ​ចារ្យ​ខាង​បង្កើត​ជើងសិប្បនិមិត្ត​នឹង​ខិតខំ​រិះរក​វិធី​បង្កើត​ជើង​សិប្ប​និមិត្ត​ឲ្យ​នាង​ឲ្យ​អស់ពី​លទ្ធភាព​៕​

ana

មតិយោបល់