បាត់ដំបងៈ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់នៅចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។ ចំណែករថយន្ត១គ្រឿងទៀត ដឹកស៊ីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយឈ្នោះ ជីម ប៊ុនលៀង ភេទប្រុស អាយុ២៩ឆ្នាំ៕




មតិយោបល់