កោះកុងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ២១:៣០មានករណីគ្រោះថ្នាក់ចរាចរកើតឡើងដោយរថយន្តបុកម៉ូតូ លើផ្លូវជាតិ ៤៨ ចន្លោះបង្គោល គីឡូ ៥-៦ ស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ បញ្ច្រាសទិសគ្នា។
១ -បង្ករដោយរថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ខៀវពាក់ស្លាក 2Q-3812 បើកបរដោយឈ្មោះ ស៊ីណា. ម៉ានី ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិទឹកប៉ោង ឃុំបឹងព្រាវ ធ្វើដំណើរ ពីកើតទៅលិច រួចបត់ឆ្វេងដៃ ចូលតូបលក់ផ្លែឈើ របស់គាត់។
២-ម៉ូតូម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាក1B5813 បើកបរ ដោយឈ្មោះ គាត ចន្ធា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិវាលជើង ឃុំស្រែអំបិល ធ្វើដំណើរពីលិច ទៅកើត បានបុកនឹងរថយន្តខាងលើចំពាក់កណ្តាលឡាន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល គាត់បានស្លាប់នៅពេទ្យ។
មូលហេតុ៖ ភាគីខាងរថយន្តបត់ឆ្វេងកាត់ពីមុខម៉ូតូ។
-វត្ថុតាងទាំងពីរបានយកមករក្សាទុកអធិការដ្ឋាន។
– រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់