ព័ត៌មានជាតិ

ប្រធានក្រុមក្លិប AC Milan សង្ឈឹមថា Kaka នឹង​នៅបន្ត

ប្រធានក្រុម​របស់ក្លិប AC Milan កីឡាករ Riccardo Montolivo សង្ឈឹមថា អ្នកលេង​សញ្ជាតិប្រេស៊ីល Kaka នឹងនៅតែលេង​ជាមួនឹង ក្លិបនៅរដូវលកាលក្រោយ​។​
កាលពីសប្តាហ៍មុននេះដែរ Kaka បាន​បង្ហើបថា គាត់ចង់លេងនៅ​ទឹកដីអាមេរិក ហើយគាត់នឹង​ធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួន ​ជាមួយនឹងក្លិប AC Milan បញ្ចប់រដូវកាលនេះ​។​

សម្រាប់កិច្ចព្រមព្រៀងរបស់ Kaka នឹង បញ្ចប់នៅខែ មិថុនា ឆ្នាំ ២០១៥ ប៉ុន្តែ​អតីតតារាបាល់ទាត់របស់ Real Madrid គឺមាន ខ មួយ នៅក្នុងកិច្ចសន្យារបស់គាត់ បើសិនជា មិនអាច​ធ្វើឲ្យ Rossoneri លើកពាន Champions League នោះទេគាត់នឹងបញ្ចប់ទំនាក់ទំនងជាមួយនឹងក្លិបមួយនេះ​។​
កីឡាករ Montolivo បានប្រាប់ដល់គេហទំព័រក្លិបថា “នឹង​ព្យាយាម​ដើម្បីបង្ហាញគុណភាពនៃការលេង ​សម្រាប់ Europa League និងជួយ​ឲ្យ Kaka នៅបន្តលេង​ជាមួយនឹងក្លិប​” ។​

សូមបញ្ជាក់ផងដែរថា កីឡាករ Kaka វ័យ ៣១ ឆ្នាំ នៅរដូវកាលនេះ​រកគ្រាប់បាល់បានតែ ៥ គ្រាប់តែប៉ុណ្ណោះ ដោយសរុបការបង្ហាញខ្លួនលើទីលាន ៣០០ លើក រួមទាំង ការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅ ដោយ​បំបាក់ Chievo Verona ៣-០ ។ Kaka វិលមកលេង​ឲ្យក្លិប AC Milan វិញ កាលពីរដូវកាលក្តៅមុន បន្ទាប់ពីលេង​ឲ្យ អធិរាជស Real Madrid ៤ ឆ្នាំ​៕​
AC-Milan-Kaka_3110692

មតិយោបល់