នេះគឺជារឿងសោកស្តាយមួយ សម្រាប់ក្រុមខ្លាំងរបស់អេស្ប៉ញ Atletico Madrid ដែលត្រូវបានជ្រុះចេញពីក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champion League ត្រឹមវគ្គចែកពូលបែបនេះ ក្រោយពីលេងបានត្រឹមស្មើ ក្នុងដីក្រុមខ្លាំង Chelsea ។
ជាការពិតណាស់ នៅក្នុងពូល C នេះ ក្រុម AS Roma របស់អ៊ីតាលី បានចាប់ដៃគ្នាជាមួយក្រុម តោខៀវ Chelsea របស់អង់គ្លេស បន្តឡើងទៅលេងវគ្គ ១៦ក្រុម Champion League បន្តទៀត។ យ៉ាងណាវិញនោះ បើយើងមើលក្រុម អតីតរងជើងឯកកាលពីឆ្នាំ ២០១៤ និង ២០១៦ កន្លងមក Atletico Madrid វិញ បានរបូតឱកាសឡើងទៅកាន់វគ្គបន្តហើយ ដោយត្រូវធ្លាក់ទៅលេងនៅ ក្របខ័ណ្ឌ Europa League វិញ។ ការជ្រុះចេញ នេះដែរ កើងឡើងដោយសារតែ Atletico Madrid លេងបានត្រឹមស្មើប៉ុណ្ណោ ជាមួយតោខៀវ Chelsea ១-១ ខណៈក្រុមចចក Roma វិញ បានយកឈ្នះក្រុម Qarabak ក្នុងលទ្ធផល ១-០ ។
យ៉ាងណាវិញនោះ Roma បានឈរកំពូលតារាង ដោយមាន ១០ពិន្ទុ ស្មើក្រុម Chelsea ស្របពេលដែល Atletico Madrid មានត្រឹម ៧ពិន្ទុប៉ុណ្ណោះ ជាហេតុធ្វើឲ្យក្រុមអេស្ប៉សញមួយនេះ ត្រូវចាកចេញពីការប្រកួត UEFA Champion League ។ គួរបញ្ជាក់ផងដែរថា នេះគឺជាកាេយ៉ាងអន់បំផុត ក្នុងរយៈពេល ៤-៥ ឆ្នាំចុងក្រោយនេះ សម្រាប់ Atletico Madrid ដែលមិនអាចឆ្លងទៅកាន់វគ្គបន្ទាប់បាន ដែលក្រុមអេស្ប៉ាញមួយនេះ ធ្លាប់ធ្វើព្រុះធ្វើភ្លៀង នាពេលកន្លងមក។
ដូច្នេះហើយ ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយទៅលែងមានក្រុម Atletico Madrid ទៀតហើយ ចំណែក Roma និង Chelsea ត្រូវបន្តយុទ្ធនាការណ៍ របស់ពួកគេបន្តទៀត។


https://www.youtube.com/watch?v=LxUFs8xSIFU
https://www.youtube.com/watch?v=rW_ZrDZqPjk
មតិយោបល់