ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៧ និង១៥នានីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ ជាប់ជើងទៅនឹងសំណាញ់មង ក្នុងទឹកបឹងស្លាប់យ៉ាងអណោចអធ័ម ខណៈសាកសពក្មេងម្នាក់ទៀត ពុំទាន់រកឃើញនៅឡើយ។
កុមាររងគ្រោះខាងលើ ឈ្មោះ យ៉ាន់ ស្រីយ៉ា ភេទស្រី អាយុ៨ឆ្នាំ និងម្នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ។
បន្ទាប់ពីទទួលបានដំណឹងពីប្រជាការពារភូមិ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យទៅលើសាកសព តែពុំបានរកឃើញស្លាកស្នាម អ្វីគួរឲ្យសង្ស័យនោះទេ ទើបសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន។
ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់