ព័ត៌មានជាតិ

មុខសញ្ញជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត

បាត់ដំបង: នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជា នាយការិយាល័យ ដឹកនាំកម្លាំងសហការជា មួយនគរបាលស្រុកថ្មគោល ដែលមានលោក វរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនសង្ស័យ ឈ្មោះ សុខ សម្ផស្ស ហៅ វស្ស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង តាមដីកាលេខ១១អ.យចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង ពីបទធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់ រថយន្ត) ប្រព្រឹត្តនៅក្នុងមូលដ្ឋាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាពេលកន្លងទៅ ។

ក្នុងពេលឃាត់និងនាំខ្លួននេះ មានម៉ូតូ០១គ្រឿងស៊េរី២០១៦ ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅជាមួយផង ដែលពេលនេះសមត្ថកិច្ចកំពុងរៀបចំបញ្ជូនជន សង័្សយទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់