កណ្ដាលៈ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ពីរទីតាំងក្បែរគ្នា តែប៉េអឹមក្រុងតាខ្មៅបង្ក្រាបមួយទីតាំង រីឯមួយទីតាំងទៀតរបស់ប្រពន្ធលោក ទុយ សារ៉ាយ ប៉េអឹមហាក់មើលរំលង ដែលបង្ហាញពីភាពអាថ៌កំបាំងនៅពីក្រោយខ្នង ។
មន្ត្រីកងរាជអាវុធហត្ថក្រុងតាខ្មៅ ថ្លែងថា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានម្ចាស់ទីតាំងឈ្មោះ អៀម វណ្ណ ភេទស្រី អាយុ៣៦ឆ្នាំ ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺ មានការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
វត្ថុតាងបទល្មើសមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។
ការបង្ក្រាបនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា ហាក់ដូចជាមិនប្រក្រតី ដោយសារ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ មានពីរទីតាំងក្បែរគ្នានៅផ្សារកាច់ជ្រុង តែបែរជាសមត្ថកិច្ចបង្ក្រាបតែមួយទីតាំង រីឯទីតាំងមួយទៀតរបស់ប្រពន្ធលោក ទុយ សារ៉ាយ ប៉េអឹមហាក់មើលរំលង ដែលបង្ហាញពីភាពអាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង ។
មជ្ឈដ្ឋានមួយចំនួន សង្ឃឹមនិងជឿជាក់ថា សមត្ថកិច្ចនឹងអនុវត្តច្បាប់ឱ្យមានតម្លាភាព ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ទាំងអស់ក្នុងមូលដ្ឋានក្រុងតាខ្មៅ ៕
មតិយោបល់