ព័ត៌មានជាតិ

រកឃើញកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្កាគូឆាយ និងម្ទេសប្លោកទៀតហើយ!

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋាន កាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណ:កម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារធំទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ បានយកគំរូចំនួន៧៦គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័តមានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់ ព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។

ជាលទ្ធផល បានរកឃើញកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង ផ្កាគូឆាយ ម្ទេសប្លោក ហើយត្រូវបានដកហូតយកមករក្សាទុករង់ចាំការដុតកម្ទេចចោល៕

មតិយោបល់