ព័ត៌មានជាតិ

កម្មករក្រុមហ៊ុនដឹកត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចលុយចំនួន ៣,៦៥០ដុល្លារ

កណ្ដាល: ករណីអំពើលួច (ប្រាក់ពីក្រុមហ៊ុនដឹកត្រី) ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឈឿន ប៊ុនឆន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ នគរបាល ។
ជនសង្ស័យឈ្មោះ ផាន់ ចម្រើន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករក្រុមហ៊ុនដឹកត្រី (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។
-បាត់បង់៖ ប្រាក់ ដុល្លារ ៣,៦៥០USD។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ចម្រើន ចូលបំរើការងារ ក្នុងក្រុមហ៊ុន ដឹកត្រីរបស់ខ្លួន ជាយូរខែឆ្នាំ មកហើយដោយឲ្យជនសង្ស័យជាអ្នកទទួលមើលការងារខុសក្រុមហ៊ុនត្រីផ្ញើ និងទទួលលុយទុកសម្រាប់ទូរទាត់ឲ្យម៉ូយត្រី។ នៅពេលកំពុងបំពេញការងារ ជនសង្ស័យបានលួចបន្លំយកប្រាក់របស់ក្រុមហ៊ុនទៅចាយវាយអស់ ៣,៦៥០ដុល្លារ អាមេរិច ។

ជនសង្ស័យ ផាន់ ចម្រើន បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានបន្លំ លួចយកប្រាក់ពីក្រុមហ៊ុនដឹកត្រីរបស់ឈ្មោះ ឈឿន ប៊ុនឆន យកទៅចាយវាយនិងលេងល្បែងស៊ីសង អស់ចំនួនប្រមាណជា ៣,៦៥០ដុល្លារអាមេរិច ពិតប្រាកដមែន ។
ក្រោយដឹងរឿងហេតុ ជនរងគ្រោះជាម្ចាស់ក្រុមហ៊ុន បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសំពៅពូន រួចនគរបាលប៉ុស្ដិ៍ បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់