ព័ត៌មានជាតិ

លិចទូកដរនៅស្រុកល្វាឯម ពេលនេះរកឃើញសាកសពកុមារីម្នាក់ និងម៉ូតូមួយគ្រឿងហើយ

កណ្តាល: កាលពីល្ងាចថ្ងៃទី ១០ ខែ មិថុនានេះ កម្លាំងស្រុកល្វាឯម បានរកឃើញសាកសពកុមារីម្នាក់ និងម៉ូតូមួយគ្រឿង ដែលបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកដរនៅស្រុកល្វាឯមហើយ គឺនៅសល់ម៉ូតូ៣គ្រឿងទៀតនៅតែលិចបាត់ក្នុងទឹកទន្លេនៅឡើយ។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍លិចទូកដរចម្លងអ្នកដំណើរមួយ បានបានកើតឡើងកាលពី វេលាម៉ោង១៣និង៣០នាទី នៅថ្ងៃទី០៨ ខែមិថុនា នៅកំពង់ចម្លងកោះកែវ ជ្រោយដង ដោយបានដឹកអ្នកដំណើរពីចំណុចកំពង់ កោះកែវ ឆ្លងទន្លេទៅ ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរ សរុប០៨នាក់ ស្រី៦នាក់ រៀបចេញដំណើរមេឃ ងងិត រលឹមតិចៗ ហើយ ទូកថយចេញេពីខាងបានប្រហែល៣០ម ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់មកដល់បង្កឲមានរលកធំៗបោកមកលើទូកក្នុងពេលនោះ ក្រឡាប់លិចតែម្តង។

ភ្លាមនោះអ្នកដំណើរបានហែលរួចខ្លួចំនួន០៦ នាក់ ប្រុស ២នាក់ ស្រី៤ បាត់ខ្លួន២នាក់ រកឃើញសាកសពម្នាក់ នៅសល់ម្នាក់ ក្មេងស្រីម្នាក់  និងបុរសចំណាស់ម្នាក់ សម្ថកិច្ច កំពុងតាមរក ។

ករណី លិចទូកដរ នៅកំពង់ចម្លង (កោះកែវ ជ្រោយដង) ស្ថិតនៅភូមិកោះកែវក្រោមឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាលនោះ នៅពេលនេះ អត្តសញ្ញាណទាំងជនរងគ្រោះ ម្ចាស់ទូកដរ និងទាំងសម្ភារ:បាត់បង់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងហើយ។

អ្នករងគ្រោះដែលស្ថិតក្នុងហេតុការណ៍នោះ ទី១ ឈ្មោះ ឈឺន កូ ភេទប្រុស អាយុ ៦១ ឆ្នាំ ជាតិ ខ្មែរមុខរបរ កសិករ, ទី២ ណា យូសៀក ភេទស្រី អាយុ ២ឆ្នាំ ជាតិ ខ្មែរ។ ទីលំនៅសព្វថ្ងៃភូមិកោះកែវក្រោម ឃុំកោះែកវ ស្រុកល្វាឯមខេត្តកណ្តាល។ (ស្លាប់)រកសពមិនទាន់ឃើញ។
ចំណែកម្ចាស់ទូកដរឈ្មោះ ស៊ុន ថៃ ភេទ ប្រុស អាយុ ៦៨ ជាតិខ្មែរទីលំនៅសព្វថ្ងៃភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម កណ្តាល។ អ្នកបើកបរទូក ឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរទីលំនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានរត់គេចខ្លួន។

សម្ភារ:បាត់បង់នៅក្នុងហេតុការណ៍នោះ គឺរួមមាន ម៉ូតូC១២៥ ស៊េរី ២០១៥ ចំនួន ១គ្រឿង ,ម៉ូតូ C១២៥ស៊េរី២០១២. ចំនួន១គ្រឿង។ ម៉ូតូ គុបជ្រុង C៩០ ១គ្រឿង។ ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង, ទូរសព្ទ័ ចំនួន០៥ គ្រឿង, ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀលនិងឯកសារមួយចំនួន ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកល្វាឯមបានឲដឹងថា ទូកដដែលិចនោះនៅមិនទាន់ស្រង់នៅឡើយទេដោយសារមានខ្យល់បោកបក់រលកខ្លាំងពេក៕

photo_2016-06-10_19-51-35

photo_2016-06-10_19-51-39

photo_2016-06-10_19-51-42

photo_2016-06-10_19-51-45

photo_2016-06-10_19-51-48

មតិយោបល់