ពោធិ៍សាត់ៈ ស្រ្តីម្នាក់ ចូលបន្ទប់ទឹក ត្រូវចរន្តអគ្គិសនី ឆក់បណ្តាលស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិពោធិ៍តំណាក់ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ស្រ្តីជនរងគ្រោះមានឈ្មោះ ពៅ ហាង អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
មូលហេតុ ដោយសារជនរងគ្រោះចូលបន្ទប់ទឹក ប៉ះសង្ក័សីដែលឆ្លងចរន្តពីខ្សែភ្លើង ទើបបណ្តាលឲ្យឆក់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងកោសល្យវិច័យ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់