ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ករណីឃាតកម្មនៅខណ្ឌសែនសុខគឺ បណ្ដាលមកពីប្រពន្ធបបួលប្ដីទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្តែប្ដីមិនព្រមក៏ផ្ទុះជាហិង្សាកាប់ចាក់សម្លាប់

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឃាតកម្ម(ទំនាស់ប្រើកាំបិតកាប់ចាក់សំលាប់) នៅចំណុចក្នុងបន្ទប់ជួលផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ០២នាក់ រួមមាន ៖
១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចម្ការមន (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់) ។

សម្ភារ:បន្សល់ទុក៖
-កាំបិតបុ័ងតោចំនួន០១
-កូនកាំបិតចុងស្រួចដងឈើចំនួន០១
-ខ្សែភ្លើងជាប់ព្រី០១ខ្សែ
-ភួយចំនួន០២
-សារ៉ុងពណ៌ផ្ទៃមេឃចំនួន០១
-ស្កុតរុំ០១ដុំ
-ខ្សែជ័រលីឡុងពណ៌ផ្កាឈូកចំនួន០១ និងរូបថ០១សន្លឹក ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ដោយជនសង្ស័យនិយាយជាមួយជនរងគ្រោះ ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្តប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់និងគ្នាជាញឹកញ៉ាប់ ទើបនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យ បានទៅយកម្តាយរបស់ខ្លួន(ជនសង្ស័យឈ្មោះគង់ ធីតា) ស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួន ដើម្បីជួយមើលជនរងគ្រោះមានអាការ:មិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យ បានសុំលុយជនរងគ្រោះម៉ឺនរៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏មានជំលោះជាមួយគ្នាតែម្តង បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ(ជនសង្ស័យ គឹម ធីតា) ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។ រហូតនៅថ្ងៃដដែល វេលាម៉ោង ២១និង០០នាទី ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់