ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួស៥នាក់ នៅក្រុងស្វាយរៀង!

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់រងរបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១១៨-១១៩ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I-8970 ជិះដោយឈ្មោះ ម៉ាន់ ចន្ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ ត្បែង ឃុំ ពោធិ៍រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច(រងរបួសស្រាល) លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១១០ ពណ៌ ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ ម៉ិញ សាបាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ចំបក់កោង ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច(រងរបួសស្រាល) និងអ្នករួមដំណើរ១, ឈ្មោះ តន់ សុម៉ាលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ គ្រូពេទ្យ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ២,ឈ្មោះ ហឿន វឌ្ឃនះឧត្ដម ភេទប្រុស អាយុ៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល) និងទី៣,ឈ្មោះ សាន សម្ភស្សនីតា ភេទស្រី អាយុ២ ឆ្នាំ ក្នុងបន្ទុក រងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយ រក្សាទុកនៅអធិការក្រុងស្វាយរៀង៕

មតិយោបល់