ព័ត៌មានជាតិ

នារីលក់ផ្កាម្នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន រួមទាំងវត្ថុតាងសារធាតុញៀន ១០កញ្ចប់

ភ្នំពេញ: នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសារធាតុញៀន ចំណុចផ្លូវលំ ស្ថិតនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្រ្កាប កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នាថ សម័យ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរលក់ផ្កា ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថតាងដកហូតរួមមាន៖
-ម្សៅក្រាមសថ្លា ១០កញ្ចប់តូច
-ទូរស័ព្ទSamsung ០១គ្រឿង
-លុយខ្មែរ ២ម៉ឺនរៀល
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់