ព័ត៌មានជាតិ

លួចមានថ្មីក្បត់ចិត្តហើយអូន នៅវាយអូនទៀត!..

ប៉ៃលិនៈ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីហិង្សាក្នុងគ្រួសារ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កឡើងដោយឈ្មោះ សេក សារី ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាប្ដី រស់នៅភូមិក្រញ៉ូង ឃុំ ដង្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បង្កទៅលើជនរងគ្រោះឈ្មោះ វែង ស្រីធី ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធ ស្នាក់នៅភូមិឃុំជាមួយគ្នា ដោយប្រើអំពើហិង្សាលើរូបរាងកាយតែមិនមានស្លាកស្នាមអ្វីនោះទេ។ មូលហេតុប្ដីមានស្រីថ្មី៕

មតិយោបល់