ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី និង ក្រុមការងារនាំយកអំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាប់ពីទទួលបានព័ត៌មានពីករណីខ្យល់កន្ត្រាក់បណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងរងរបួសមួយចំនួនទៀតនៅឃុំប៉ុង ស្រុកវើនសៃ កាលពីយប់ថ្ងៃទី២៨ មេសា កន្លងទៅនេះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី អមដំណើរដោយលោក គិត ទ្រី អភិបាលរងខេត្ត តំណាង លោក ថង សាវុន អភិបាលខេត្ត រួមនិងប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនដោយផ្ទាល់ដល់គេហដ្ឋានប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសនោះដែរលោក និងក្រុមការងារក៏បានជួយរៀបចំប្រក់តំបូលផ្ទះដែលខ្យល់ប៉ើង បណ្តោះអាសន្ន ជូនប្រជាពរដ្ឋផងដែរ៕

Danger00001 Danger00002 Danger00003 Danger00004 Danger00005 Danger00006

មតិយោបល់