ព័ត៌មានជាតិ

ស្ទាវហុងកុង ពីរក្រុម ដេញកាប់គ្នាផ្អើលទាំងយប់ (វីដេអូ)

ភ្នំពេញ: មនុស្សពីរក្រុមដេញវាយគ្នាប្រសាចដូចថតកុនរឿងចិន ហុងកុង បណ្តាលរងរបួសបែកក្បាលច្រើននាក់ នៅចំណុចមុខខារ៉ាអូខេ អេលេហ្គេន ខេធីវី តាមបណ្តោផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន នៅវេលាម៉ោង៣៖១០នាទី ទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

ប្រភពនៅកន្លែងកើតហេតុ បាននិយាយថា គេបានឃើញមនុស្សពីរក្រុម មានគ្នាជាង១០នាក់ បានចេញពីខារ៉ាអូខេយីហោ អេលេហ្គេន ខេធីវី ស្រាប់តែពេលនោះក៏ស្រែកឡូឡា ហើយភាគីទាំងសងខាងក៏ដេញវាគ្នាផ្អើល ដោយមិនដឹងថា មានរឿងអ្វីចេញពីខានក្រុមខារ៉ាអូខេនោះទេ។ បន្ទាប់ពីកើតហេតុ ក៏មានអ្នករងរបួសបែកក្បាល និងមានអ្នករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលអស់តែម្ដង។

ទោះជាយ៉ាងណា គេមិនដឹងថា មានបញ្ហាទំនាស់នេះ កើតចេញពីរឿងអ្វីឡើយ ព្រោះក្រោយកើតហេតុ អ្នករងរបួសត្រូវគេបញ្ចូនទៅមន្ទីរពេទ្យព្យាបាល ហើយសមត្ថកិច្ចបានត្រឹមតែមកសួរនាំរឿងបន្តិចបន្តួចប៉ុណ្ណោះនៅកន្លែងកើតហេតុ៕

photo_2016-08-09_06-57-05

photo_2016-08-09_06-57-07

photo_2016-08-09_06-57-09

មតិយោបល់