ព័ត៌មានជាតិ

ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិសារជាថ្មីទៀតហើយ

ព្រះសីហនុៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០កក្កដា២០១៨នេះ ដោយសាមានភ្លៀងធ្លាក់ច្រើនបន្តទៀតកាលពីយប់មិញ បណ្តាលឲ្យទឹកនៅចំណុចស្ពានស្ទឹងសំរោង បានចាប់ផ្តើមជន់ឡើងហូរកាត់លើផ្លូវជាតិសារជាថ្មីទៀត ។

រហូតមកទល់នឹងម៉ោង៧ព្រឹកនេះ អជ្ញាធរនៅអនុញ្ញាតឲ្យរថយន្តតូចៗបើកបរឆ្លងកាត់បាន ប៉ុន្តែរថយន្តធំធុនធ្ងន់នៅហាមឃាត់ដដែល។
បើតាមសមត្ថកិច្ចប្រចាំការនៅទីនោះបញ្ជាក់ថា ប្រសិនបើនៅតែមានភ្លៀងច្រើន ហើយទឹកបន្តហក់ឡើងនោះ ចរាចរចរណ៍អាចនឹងបិទឡើងវិញជាថ្មីម្តងទៀត៕

មតិយោបល់