ព័ត៌មានជាតិ

ពិតជានឹកស្មានមិនដល់ទេគេគ្រប់គ្នាសប្បាយបុណ្យចូលឆ្នាំឯបុរសម្នាក់នេះបែរជាអ៊ីចឹងទៅវិញ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នាថ្ងៃចូលឆ្នាំថ្ងៃដំបូង មេឃមានភ្លៀងមួយមេធំ លាយឡំនិងផ្គរន្ទះយ៉ាងខ្លាំង ជាមួយគ្នានោះក៏មានរន្ទះបាញ់បណ្តាលឲ្យស្លាប់យុវជនម្នាក់។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ស្វៀង ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណ:ពេលជនរងគ្រោះទៅឃ្វាលគោនៅវាលស្រែខាងជើងភូមិ ចម្ងាយ៧០០ម៉ែត្រពីផ្ទះ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់