ព័ត៌មានជាតិ

ក្មេងម្នាក់ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តបង្កម៉ាក កាមរី ពាក់ស្លាកលេខ2A-0588។ ចំណែកជនរងគ្រោះមានឈ្មោះ ជា តារា ស្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង។
ចំពោះសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់