ស្វាយរៀងៈ កាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ មានការដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកាចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។
ចំពោះវត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានដែលត្រូវធ្វើការដុតបំផ្លាញចោលនៅពេលនេះ សរុបទម្ងន់ ២៥.៣០៣,៩៩ក្រាម មានដូចជា ថ្នាំញៀនប្រភេទអ៉ិចស្ដាស៊ី មេតំហ្វេតាមីន (WY) មេតំហេ្វតាមីន (ICE) កេតាមីន និងប្រភេទថ្នាំញៀនក្លែងក្លាយ (ថ្នាំពណ៌ក្រហម) ។
#សារអប់រំខ្លីៗពី Post News Media ៖ ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕
មតិយោបល់