ព័ត៌មានជាតិ

ប្រយត្ន័ចំពោះសុខភាពផងបងប្អូន!

កំពតៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ សាខាកាំកុងត្រូលខេត្តកំពត-កែប បានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាពចំនួន​ ១៨១មុខ ប្រហែល ១,៧០០គីឡូក្រាម​ នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមដោយលោក ព្រះរាជអាជ្ញារង ខេត្តកំពត តំណាងអភិបាលខេត្តកំពត កែប កងកម្លាំងប្រដាប់អាវុធ ទាំង៣ ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត ប្រធាន អនុប្រធានសាខាកាំកុងត្រូល និងប្រធាន អនុប្រធានប៉ុស្តិ៍ផងដែរ ៕

មតិយោបល់