ក្រុមហ៊ុនផលិតរថយន្ត Hyundai Corp បានប្រកាសប្រមូលរថយន្តប្រមាណជា ២០៤.៧៦៨គ្រឿង ម៉ូដែល Elantras ដោយសារបញ្ហាចង្កូត នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តប្រភេទ Elantras ដែលផលិតឡើងនៅចន្លោះខែមិថុនា ឆ្នាំ ២០០៨ ដល់ខែមេសា ឆ្នាំ ២០១០ និងចន្លោះឆ្នាំ ២០០៩ ដល់២០១០ ប៉ុន្តែផលប៉ះពាល់មានត្រឹមតែ ៣ភាគរយប៉ុណ្ណោះ។
យោងតាមការបញ្ជាក់នៅលើគេហទំព័របានឲ្យដឹងថា បញ្ហាចង្កូតរថយន្តនេះ អាចធ្វើការជួសជុលបាន ប៉ុន្តែពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នោះ មិនត្រូវបានក្រុមហ៊ុនបញ្ជាក់ឲ្យដឹងឡើយ៕
មតិយោបល់