ក្រចេះ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅមាត់បឹង មានចម្ងាយ៤៥០ម៉ែត្រ ពីភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះ ឈឹម ចក់ អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះ តី ណា អាយុឆ្នាំ ទាំងពីរនាក់ស្នាក់នៅត្រង់ចំណុចទួលខ្នុរ ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
មុនពេលកើតហេតុ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានស្ពាយអាគុយ និងដុំឆក់ត្រីនៅមាត់បឹង ខណៈក្រុមគ្រួសារបាត់ដំណឹងពីជនរងគ្រោះតែម្តង។ លុះឈានមកដល់វេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋបានប្រទះឃើញសាកសព នៅត្រង់ចំណុចកើតហេតុខាងលើ។
ក្រោយទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់