កណ្តាលៈ កម្មករកម្មការិនីរោងចក្រហ្គាវ័ន្ត ជាង២០០នាក់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះបានធ្វើការបើកផ្លូវសាធារណៈវិញហើយ ដោយព្រមចូលដោះស្រាយជាមួយថៅកែរោងចក្រ ក្រោយពីផ្ទុះការតវ៉ាបិទផ្លូវពេញមួយព្រឹក ។
អាជ្ញាធរក្រុងតាខ្មៅ និយាយថា បាតុកម្មត្រូវបានផ្ទុះសាជាថ្មី ដោយកម្មករ កម្មការិនីរោងចក្រហ្គាវ័ន្តប្រហែល២០០នាក់ក្នុងចំណោម៩០០នាក់ នាំគ្នាអង្គុយធ្វើកូដកម្មបិទ ផ្លូវលេខ២១ ទាមទារឲ្យភាគីខាងរោងចក្រ បើកលុយគ្រប់ចំនួនជូនពួកគាត់ ដោយនិយាយថា ថៅកែរោងចក្រកាត់លុយ មិនគោរពច្បាប់ ។
ការតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែធ្នូនេះ ភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕
មតិយោបល់