ព័ត៌មានជាតិ

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៅតែតាមប្រមាញ់បក្ខពួកជនសង្ស័យដែលជក់គ្រឿងញៀនហើយបង្ហោះតាមហ្វេសប៊ុក

ភ្នំពេញ: សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀននៅតែបន្តតាមចាប់បក្សពួកនៅសេសសល់ បន្ទាប់ពីចាប់បានម្នាក់ពេលកន្លងមក ដោយជនមួយក្រុមនេះប្រើប្រាស់គ្រឿងញៀនហើយ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

ករណីទី១ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឿន ចាន់ធឿន ហៅឡឹម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។ ឃាត់ខ្លួននៅវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីទី២ នៅថ្ងៃទី៦ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៣ និង៥០នាទី ស្ថិតក្នុងសង្កាត់បឹងធំ ដដែលឃាត់បានជនសង្ស័យចំនួន២នាក់បន្ថែមទៀត។
១.ជនសង្ស័យឈ្មោះ ប៉ាង ពង់រិទ្ធ អាយុ៣០ឆ្នាំ មុខរបរ គ្រូពេទ្យត្រៀម។
២.ជនសង្ស័យឈ្មោះ ជា ឧត្តម អាយុ២០ឆ្នាំ កម្មករ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១១និង១០នាទី ហ្វេសប៊ុកដែលមានឈ្មោះ(Pang Pong Rith ) ប៉ាង ពង្សរិទ្ធ បានផ្ញើរក្លិប
វីដេអូសកម្មភាពរបស់ខ្លួននិងបង្សពួក ប្រើប្រាស់គ្រឿងបានផ្ញើរចូលមកអាខោនហ្វេសប៊ុក របស់សមត្ថកិច្ចឈ្មោះ ប៊ុន តារាស៊ី។ ក្រោយទទួលបាន
វីដេអូក្លិបនេះភ្លាម សមត្ថកិច្ចយើងបានកំណត់ស្គាល់ មុខសញ្ញាជនសង្ស័យ រួចបានចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍សួរនាំតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកាន់នៅផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់